(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ក្នុងឱកាសបើកលក់រថយន្តជំនាន់ថ្មី MAZDA CX-5 ឆ្នាំ២០១៨ភ្លាម គឺគ្រាន់តែបើកលក់ភ្លាម អតិថិជន ទិញភ្លាមតែម្ដង រហូតដល់តែ១០គ្រឿងឯណោះ។
រថយន្តជំនាន់ថ្មី MAZDA CX-5 ឆ្នាំ២០១៨ ត្រូវបាននាំចូលផ្ដាច់មុខ និងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដោយក្រុមហ៊ុន HGB Group Co.,Ltd . នៅទីកន្លែងដាក់តាំងបង្ហាញរថន្តរបស់ MAZDA សាខាពោធិ៍ចិនតុង នៅលើមហាវិធីសហព័ន្ធរុស្សី ដែលមានការចូលរួមពីគណៈគ្រប់គ្រងកិត្តិយសរបស់ HGB Group ក្នុងនិងក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើនអ្នក ហើយបន្ទាប់ពីសម្ពោធរថយន្តជំនាន់ថ្មី MAZDA CX-5ឆ្នាំ២០១៨ នេះភ្លាង អតិថិជនបានបញ្ជាទិញអស់១០ គ្រឿងភ្លាមតែម្ដង ។
នៅក្នុងការសម្ពោធនេះ លោក Graeme Newport ជាអគ្គនាយរងនៃ HGB Group បានថ្លែងថា លោកពិតជារីករាយណាស់ដែល HGB Group ដែលមានឱកាសបាននាំនូវរថយន្តប្រណិត ដែលជាផលិតផលរបស់ប្រទេសជប៉ុន ជាប្រទេសរថយន្តមានគុណភាពខ្ពស់ និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ លើពិភពលោកជាយូរមកហើយ និងបំពាក់ដោយបច្ចេកវិទ្យា Sky Active ផ្ដល់នូវថាមពលខ្លាំង សន្សំសំចៃប្រេង និងកាត់បន្ថយការញ្ចេញផ្សែងពុលជូនដល់លោកអ្នក ជាអតិថិជនកម្ពុជា ងាយស្រួលប្រើប្រាស់ប្រកបដោយផាកសុខភាព និងសុវត្តិភាព។
ជាមួយគ្នានេះ លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Group Auto Co,. Ltd. ក៏បានថ្លែងផងដែរថា Mazda CX-5 ស៊េរីថ្មី ឆ្នាំ២០១៨ ដែលទើបនឹងផ្លាស់ប្ដូររូបរាង កាន់តែទាន់សម័យ រួមជាមួយការបំពាក់់នូវបច្ចេកវិទ្យាថ្មីជាច្រើនដូចជា G-Victoring Control ដែលផ្តល់នូវលំនឹងក្នុងការបើកបរ កាត់បន្ថយពុលឡាន និងលក្ខណៈពិសេសផ្សេងៗ ដែលចរនាឡើងដោយភាពល្អឥតខ្ចោះ ផ្ដល់នូវភាពសប្បាយរីករាយ ទាន់សម័យ និងកាន់តែមានភាពសុវត្តិភាពក្នុងការបើកបរ៕