(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរជនរួមជាតិ «ទិវាឆ្មបជាតិ ថ្ងៃទី០៥ ខែឧសភា»។
យោងតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាអបអរសាទរទិវា ឆ្មបជាតិ ជាមួយនិងទិវាឆ្មបអន្តរជាតិ៥ឧសភា ទូទាំងសាកលលោក ក្រោមប្រធានបទ «ឆ្មប់ មាតា និងគ្រួសារ រួមគ្នាដើម្បីការ សម្រាលកូនសុវត្ថិភាព»។ យើងទាំងអស់គ្នារួមគ្នា ធ្វើសកម្មភាពជាច្រើន ដើម្បីធានាថា ស្រ្តីគ្រប់រូបសម្រាលកូន ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ»។
ជាមួយគ្នានោះសម្តេចប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ឲ្យមានការគាំទ្រ និងវិនិយោគជាប្រចាំទៅលើការអន្តរាគមន៍គន្លឹះផ្នែកការងារឆ្មប់ ដើម្បីជួយសង្រ្គោះជីវិតជាមាតា ទារក និងកុមារនៅកម្ពុជា។
ក្រៅពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្រុមពេទ្យជំនាញ ស្ថាប័នពាក់ព័ន្ធទាំងអស់ ម្ចាស់ជំនួយ អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី និងអាជ្ញាធរ មានសមត្ថកិច្ច ទាំងអស់ ដែលបានជួយដល់ការងារឆ្មបនៅកម្ពុជា៕
សូមអានសារលិខិតជូនពរជនរួមជាតិ «ទិវាឆ្មបជាតិ ថ្ងៃទី០៥ ខែឧសភា» របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖