(ភ្នំពេញ)៖ Color Volume ដែលជាការវាស់ភាពច្បាស់ នៃពណ៌នៅកម្រិតពន្លឺផ្សេងៗគ្នានោះ កំពុងបោះជំហានក្លាយជាស្តង់ដាថ្មី សម្រាប់ការបង្ហាញរូបភាពប្រកបដោយ គុណភាពភ្លឺច្បាស់នៅលើអេក្រង់ទូរទស្សន៍។
ទូរទស្សន៍ស៊េរីថ្មីទាំងនេះ អាចប្រើប្រាស់ High Dynamic Range (HDR) ដែលជាបច្ចេកវិទ្យាមួយ ធ្វើឲ្យរូបភាពងងឹតប្រែជាភ្លឺច្បាស់ ហើយរូបភាពពណ៌ក្រម៉ៅកាន់តែ ដិតច្បាស់ជាងមុន។ ដើម្បីអាចវាស់កម្រិត នៃគុណភាពរូបភាពនេះបាន Color Volume បានលេចមុខឡើង និងត្រូវបានគេចាប់អារម្មណ៍ កាន់តែច្រើនសម្រាប់មុខនាទីនេះ។
នៅលើអេក្រង់ទូរទស្សន៍ធម្មតា នៅពេលដែលរូបភាពភ្លឺ ឬងងឹត កម្រិតពណ៌ និងភាពច្បាស់នៃរូបភាពផ្លាស់ប្តូរមិនស្មើគ្នា ដែលធ្វើឲ្យគុណភាពរូបភាព មិនស្រស់ស្អាត និងរស់រវើក។ ទូរទស្សន៍ដែលបំពាក់ទៅដោយ Color Volume វិញអាចធ្វើឲ្យរូបភាពប្រភេទ HDR បានយ៉ាងល្អ ដោយប្រើកម្រិតពន្លឺច្រើនជាង អេក្រង់ទូរទស្សន៍ SDR ពីរដង។
Spectra Cal ដែលជាក្រុមហ៊ុនឈានមុខគេ លើពិភពលោក ផ្នែកបង្កើតកម្មវិធីវាស់កម្រិតពណ៌ សម្រាប់អេក្រង់ផ្សេងៗ ក្នុងប្រទេសអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងបន្ថែមការវាស់តាមរយៈ Color Volume ថែមទៀតទៅក្នុងកម្មវិធីវាស់កម្រិតពណ៌ឈ្មោះ CalMan (ដែលជាឧបករណ៍ពេញនិយម សម្រាប់អ្នកជំនាញផលិត
អេក្រង់ដែលបញ្ចេញរូបភាពច្បាស់ និងគុណភាពខ្ពស់) ដែលនឹងធ្វើឲ្យ Color Volume ក្លាយជាស្តង់ដាថ្មី យ៉ាងឆាប់រហ័ស។
ក្នុងព្រឹត្តិការណ៍ CES 2017 ក្រុមហ៊ុនសាមសុង បានបង្ហាញទូរទស្សន៍ QLED ដែលប្រើប្រាស់ «លោហធាតុ metal quantum dot» ដើម្បីផ្តល់នូវគុណភាពរូបភាព និងធ្វើឲ្យពណ៌ចេញច្បាស់ និងដិតជាងមុន។ ទូរទស្សន៍ QLED នឹងក្លាយជាទូរទស្សន៍ដំបូងគេ ក្នុងពិភពលោក ដែលអាចឲ្យភ្នែករបស់យើង ចាប់យករូបភាពដែលមានកម្រិតពណ៌ (Color Volume) ច្បាស់ ១០០% ដែលទំហំពណ៌នីមួយៗ មានចំនួន HDR ចាប់ពី ១៥០០ រហូតដល់ ២០០០(រង្វាស់នៃពន្លឺ) ផ្តល់នូវសមត្ថភាព បង្ហាញរូបភាពលើអេក្រង់ ប្រកបដោយគុណភាពខ្ពស់ និងមានកម្រិតពណ៌ដិត ភ្លឺច្បាស់គ្មានគូប្រៀប៕