(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភក្ត្រ, លោក ប៉ា ជេដ្ឋា, កញ្ញា សំ ស្រីនីត, និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ៖
** ព័ត៌មានជាតិ (Cambodia News)
១៖ ព័ត៌មានចុងក្រោយបង្ហាញថា លោក ជុន ច័ន្ទបុត្រ ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយមិនត្រឡប់មកកម្ពុជាឡើយ
២៖ ប្រមុខដឹកនាំកម្ពុជា និងមេដឹកនាំអាស៊ានទាំងអស់ បារម្ភពីបញ្ហានុយក្លែអ៊ែរ និងប្តេជ្ញាធ្វើយ៉ាងណារក្សាឲ្យបានតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ !
៣៖ ៤ខែដើមឆ្នាំ ចំណូលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ មានជិត៤០លានដុល្លារ កើនឡើង៦០%
៤៖ ប្រមុខការទូតកម្ពុជា នឹងទៅចូលរួម «កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក» នៅដើមខែឧសភានេះ
៥៖ លំនៅឋាន ដែលរដ្ឋាភិបាលគ្រោងសង់លក់ សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប បានចាប់ផ្ដើមសាងសង់ហើយ !
៦៖ ក្រសួងការងារ សហជីព សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមទម្រង់និងប្រធានបទផ្សេងគ្នា
៧៖ សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់រថយន្តដឹកជ្រូកក្រហមមួយគ្រឿង ដែលដឹកចេញពីប្រទេសវៀតណាម ឆ្ពោះទៅកាន់ខេត្តសៀមរាប
៨៖ មនុស្ស១៧៨នាក់ស្លាប់ និង ៦៨៣នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា អំឡុងខែមេសា កន្លងទៅនេះ
** ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីល សហរដ្ឋអាមេរិកនិយាយថា «កូរ៉េខាងត្បូងមិនបាច់ចំណាយលុយលើ THAAD នោះទេ!
២៖ ជប៉ុនចាប់ផ្តើមបង្កើនឥទ្ធិពលទ័ពឡើងវិញ ដោយដាក់ពង្រាយនាវាផ្ទុកឧទ្ធម្ភាគចក្រ ដែលអាចបញ្ចេញប្រតិបត្តិការភ្លាមៗ ខណៈស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹង
៣៖ សារព័ត៌មានកូរ៉េខាងត្បូងព្រមាន៖ មាត់របស់លោក ដូណាល់ ត្រាំ អាចបំផ្លាញសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង
៤៖ កូរ៉េខាងជើងប្រកាសថា នឹងបន្តអភិវឌ្ឍន៍កម្មនុយក្លេអ៊ែរ ក្នុងល្បឿនលឿនពេញទំហឹងតែម្តង ឆ្លើយតបគោលនយោបាយថ្មី របស់អាមេរិក៕