(ព្រះសីហនុ)៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកម្មករ និងនិយោជិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទខួបលើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ប៊ិន ឈិន បានសម្ដែងនូវការកោតសរសើ ដល់មន្ត្រីបុគ្គលិក កម្មករនិយោជិក កំពង់ផែស្វយ័ត ក្រុងព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ហើយលទ្ធផលទាំងអស់នេះ ក៏បានរួមចំណែកយ៉ាងច្រើន ដល់ខឿនសេដ្ឋកិច្ចជាតិ និងរួមចំណែក ដល់កិច្ចការពារជាតិផងដែរ។
សម្រាប់ការប្រារព្វទិវាពលកម្មអន្តរជាតិ១ឧសភា ខួបលើកទី១៣១ ឆ្នាំ២០១៧នេះ តាមរយៈឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភដល់មន្ត្រី បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជាង១,០០០នាក់ ក្នុងម្នាក់ៗ បានអាវ១ និងថវិកា៥ម៉ឺនរៀល៕