Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថស្រុកមោងឬស្សី ឃាត់រថយន្ត២គ្រឿង ដឹកឈើជន្លង់អត់ច្បាប់ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ

01-05-2017 16:50

(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកមោងឬស្សី បានឃាត់រថយន្ត២គ្រឿង ដឹកឈើជន្លង់ខុសច្បាប់ រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើ នាវេលាម៉ោង១១ ៖៣០នាទីព្រឹកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវជាតិ៥ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ កម្លាំងអាវុធហត្ថបានឃាត់រថយន្តទាំង២គ្រឿងនេះ បានធ្វើឡើងនៅវេលាម៉ោង២០និង៤០នាទីយប់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ។

ក្នុងករណីនេះកម្លាំងសមត្ថកិច្ច ឃាត់រថយន្តទី១ម៉ាកហ្វីណូពណ៌សភ្លៅ05 ចង្កូតឆ្វេងសេរី93 ពាក់ស្លាកលេខ ភ្នំពេញ3A.2408 និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ភ្លៅ៥ពណ៌ទឹកប៊ិចចង្កូតឆ្វេងសេរី93 ពាក់ស្លាកលេខ ភ្នំពេញ3A.7128 និងឈើជន្លង់ម្រេចចំនួន៨៤០ដើម។

បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ឈើជន្លង់ម្រេចទាំងនេះត្រូវបាន លោក យូ បញ្ញាវន្ឍន៍ នាយសង្កាត់រដ្ឋបាលព្រៃស្វាយបានយកទៅរក្សាទុក​ទីស្នាក់ការរដ្ឋាបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធិនៃច្បាប់៕