(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស ១៧៨នាក់បានស្លាប់ និង៦៨៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង៣៧៤លើក ពេញ១ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

បើតាមរបាយការណ៍ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន មកពីបើកបរក្នុងល្បឿនលឿន ស្ថិតនៅក្រោមឥទ្ធិពលស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ បើកបរមិនគោរពសិទ្ធ និងបត់គ្រោះថ្នាក់ជាដើម។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង គឺរាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ៕