(កែប)៖ ដើម្បីចូលរួមទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ កងរាជអាវុធហត្ថខេត្តកែប ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការអាវុធហត្ថខេត្ត បាននាំគ្នាដើរប្រមូលកាកសំណល់ផ្សេងៗ នៅតាមបណ្តោយឆ្នេរ និងតាមដងផ្លូវសាធារណៈជុំវិញខេត្ត ដើម្បីចូលរួមថែរក្សានូវភាពស្អាត និងបៃតង តាមគោលការណ៍ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។
សូមបញ្ជាក់ថា ពាក់ព័ន្ធជាមួយបរិស្ថាន ខេត្តកែប បានទទួល «ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» លើកទី៤ ឆ្នាំ២០១៧ ដែលបានមកពីបណ្តា ប្រទេសសមាជិកអាស៊ានទាំង១០ ផ្តល់ជូន «Environmentally Sustainable Cities Award in ASEAN» (ESC Award in ASEAN) * 4th ASEAN ESC Award 2017៕