(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលី សាងសង់អគាររដ្ឋបាល ខេត្តថ្មី ដែលមានកំពស់៤ជាន់ យ៉ាងទំនើបសម្រាប់មន្ត្រីរាជការធ្វើការ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃសាលាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុកផងដែរ។
អគារដ្ឋបាលថ្មីនេះ គឺជាអគារប្រវត្តិសាស្ត្រ ដែលបានសាងសង់សម្រាប់សាលាខេត្តកំពង់ស្ពឺ ក្រោមម្លប់ នៃសុខសន្តិភាព។ តាមការគ្រោងទុកអគារកំពស់៤ជាន់ និងមានទំហំ១២០ម៉ែត្របួនជ្រុងនេះ នឹងត្រូវចំណាយពេលសាងសង់ រយៈពេល៣ឆ្នាំ ហើយសាងសង់ឡើងតាមរចនាបទនាសម័យដើម៕