(ភ្នំពេញ)៖ ដើម្បីចូលរួមទិវាពលកម្មអន្តរជាតិខួបលើកទី១៣១ ថ្ងៃទី១ ខែឧសភា លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំ មន្ត្រី បុគ្គលិក អគរធិការដ្ឋាន ធ្វើពលកម្មសំអាតទីធ្លាទាំងក្នុង និងក្រៅបរិវេណសាលាដំបូងទាំងកណ្តាលថ្ងៃក្តៅ ដើម្បីលើកបង្កើនសោភ័ណភាពកាន់តែល្អ ប្រសើរ។
កាយវិការទាំងនេះបានឆ្លើយតបទៅនឹងខ្លឹមសារ ជាសកលនៃទិវារអន្តរជាតិ ដែលមនុស្សជាតិលើលោក បានប្រារព្ធ ហើយមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាតិ ដែលប្រទេសជាសមាជិកត្រូវអនុវត្តជារៀងផងរាល់ឆ្នាំ។
ដោយឡែក ប្រតិទិនឈប់សំរាករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឲ្យមានការឈប់សំរាក ទាំងស្ថាប័នរដ្ឋ និងគ្រឹះដ្ឋានឯកជន។ ចំណែកស្ថាប័នឯកជន និងរដ្ឋមួយចំនួន បានយកថ្ងៃនេះដើម្បីធ្វើលពលកម្មសំអាតបរិវេណ ប្ញកន្លែងធ្វើការ ជាកិច្ចឆ្លើយតប នឹងការចូលគោរពទិវាពលកម្ម អន្តរជាតិ០១ ឧសភា ជាស្តែងដូចជា សកម្មពលកម្មរបស់មន្ត្រី សាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក តាំង ស៊ុនឡាយ ប្រធានសាសាដំបូង យ៉ាងដូច្នេះ៕