(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាទិវាពលកម្មអន្តរជាតិ ក្រុមសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន បានហែក្បួននៅតាមដងផ្លូវ ដើម្បីយកញត្តិទាមទាររបស់ពួកគេ ដាក់ជូននៅរដ្ឋសភា។
របាយការណ៍មួយបានបង្ហាញថា អ្នកដែលបានដឹកនាំក្នុងការហែក្បួននេះ រួមមានក្រុមអង្គការសង្គមស៊ីវិល ក្រុមសហជីព សមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រពន្ឋ័ IDEA រួមទាំងបណ្តាញសង្ឃឯករាជ្យផងដែរ ដែលមានសមាជិកចូលរួមប្រមាណ៥០០នាក់ ។
ទោះជាយ៉ាងណា ការដង្ហែក្បួននេះ ត្រូវបានចុកម្លាំងសមត្ថកិច្ច បំបែកឱ្យមកនៅតាមបណ្តោយផ្លូវសុធារស៕