(ព្រះវិហារ)៖ ព្រះគ្រួសារកងទ័ពសរុប ៣២ខ្នង រួមនិងសាលារៀនពីរខ្នងនៅក្នុងស្រុកជាំក្សាន្ត បានរងការខូចខាត ដោយសារឥទ្ធិពលខ្យល់ព្យុះវាយបោកបក់នាពេលថ្មីៗនេះ។
របាយការណ៍បានបញ្ជាក់ថា ផ្ទះគំរូចំនួន១៤ ខ្នងបានដួលរលំ ២៨ខ្នងទ្រេង និង ៩០ខ្នងរបើកដំបូល។ ដោយឡែកសាលាពីរខ្នងទៀត ក៏រងការរបើកដំបូលផងដែរ។
ក្រោយជួបគ្រោះធម្មជាតិនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ម្សិលមិញនេះ បានចុះទៅពិនិត្យនូវផលប៉ះពាល់ដោយផ្ទាល់ ព្រមទាំងចាត់ចែងឲ្យរៀបចំសាងសង់ និងជួសជុលផ្ទះជូនគ្រួសារកងទ័ពឡើងវិញផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានក្រើនរំលឹកដល់ក្រុមគ្រួសារកងទាំងអស់ ត្រូវចេះប្រុងប្រយ័ត្ននៅពេលមានភ្លៀងព្យុះជៀសវាងគ្រោះថ្នាក់៕