(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទៅចូលរួមប្រជុំ តបតាមការអញ្ជើញរបស់ លោក រ៉ូឌ្រីហ្គោ រ៉ូឌូតឺតេ ប្រធានាធិបតីនៃ សាធារណរដ្ឋហ្វីលីពីន។
ក្រសួងការបរទេស បញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមានការពិភាក្សាស៊ីជម្រៅ និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសំខាន់ៗជាច្រើន ដែលផលប្រយោជន៍ និងចំណាប់អារម្មណ៍រួមរបស់អាស៊ាន ស្ដីពីសរសរគ្រឹះទាំង៣របស់សហគមន៍អាស៊ាន ខួបលើកទី៥០របស់អាស៊ាន និងចំណុចអទិភាពទាំង៦ សម្រាប់ឆ្នាំ២០១៧៕
សូមអាន សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖