(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព ហៅកាត់ថា គ.ប.ផ.ក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការលើកពេល នៃការធ្វើសន្និសីទកាសែតស្តីពី «ការចុះបង្រ្កាបផលិតផលក្លែងក្លាយ» ហើយនឹងជូនដំណឹងជាថ្មីម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
សេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា៖ សេចក្តីប្រកាសដែល គ.ប.ផ.ក បានចេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ថានឹងធ្វើសន្និសីទសារព័ត៌មានស្តីពី «ការចុះបង្រ្កាបផលិតផលក្លែងក្លាយ» នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅម៉ោង ០៩៖៣០នាទី ត្រូវបានលើកពេល ហើយ គ.ប.ផ.ក នឹងជូនដំណឹងអំពីការធ្វើសន្និសីទសារព័ត៌មានជាថ្មី នាពេលឆាប់ៗខាងមុខនេះ៕