(ក្រចេះ)៖ រោងសិប្បកម្មកែច្នៃទ្វាបង្អួចមួយកន្លែង ត្រូវបានអភ្គីភយ័ឆាបឆេះទាំងស្រុង នៅវេលាម៉ោង១១៖២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចខាងក្រោយ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ស្ថិតក្នុងភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងខេត្តក្រចេះ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃទ្វាបង្អួចនោះ ធ្វើអំពីឈើ ប្រកស័ង្កសី ទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ហេង ស្រុង អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ សុខ លី អាយុ៣៥ឆ្នាំ ហើយអគ្គិភ័យនេះឆេះមកពីផ្ទុះធុងហ្គាស និងរងការខូចខាត សម្ភារៈគិតជាទឹកប្រាក់ អស់ប្រមាណជាង ១ម៉ឺនដុល្លារ។
លោកស្នងការរងបន្ដទៀតថា ក្នុងហេតុការណ៍អគ្គីភ័យនេះ កម្លាំងនគរបាលប្រើប្រាស់ពន្លត់អគ្គិភ័យចំនួន៣គ្រឿង ស្មើនឹងទឹកអស់១៥ឡានទើបភ្លើងរលត់។ ប៉ុន្ដែទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យជនណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕