(កំពង់ស្ពឺ)៖ លោក អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និងជាក្រុមការងារចុះជួយស្រុកឧដុង្គ ចុះពន្យល់ដល់ប្រជាពលរដ្ឋពីសារសំខាន់ នៃការបោះឆ្នោត និងអំពាវនាវឲ្យពលរដ្ឋ កុំភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ការចុះពន្យល់ណែនាំ របស់លោក អ៊ុក កោសា ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក ចុះជួបសមាជិក CPP នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ប្រមាណ៤៣៩នាក់។
ទីប្រឹក្សាសម្ដេច ហេង សំរិន រូបនេះ បានលើកឡើងថា សមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ត្រូវបានផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចពញាចក្រី ហេង សំរិន និងបានជំរុញ ឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ចំពោះសមាជិកបក្សឲ្យបានប្រសើរ ដើម្បីត្រៀមគាំទ្រដល់បក្សក្នុងឱកាសបោះឆ្នោតខាងមុខ។
លោកបន្តទៀតថា ក្នុងនាមលោកជាក្រុមការងារចុះជួយស្រុកឧដុង្គ សូមថ្លែងនៅកោតសសើរចំពោះការខិតខំប្រឹងប្រែងបម្រើបក្ស និងបម្រើប្រជាពលរដ្ឋ របស់សមាជិក ជាពិសេសបានផ្តល់ភាពកក់ក្តៅយ៉ាងប្រសើរ ដល់ប្រជាជនក្នុងមូលដ្ឋាន កត្តានេះបានធ្វើសន្តិសុខ សុវត្តិភាព បងប្អូនក្នុងកិច្ចប្រកបការងាររកទទួលទានរកស៊ីបានប្រសើរ។
ឆ្លៀតឱកាសនោះ ក្រុមការងារ បាននាំនៅអំណោយជាត្រីខ១,៧០០កំប៉ុង ប្រាក់ឧបត្ថម្ភសម្រាប់ឃុំ៥៨ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ឃុំភូមិព្រៃទួល៥២ម៉ឺនរៀល ព្រមទាំង ផ្តល់របងសាលាបុណ្យភូមិ មួយកន្លែងផងដែរ៕