(ហ្វីលីពីន)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយ បណ្ដាប្រមុខដឹកនាំអាស៊ានទាំង១០ លើសេចក្តីថ្លែងការណ៍ ដែលបានឯកភាពគ្នាជាធ្លុងមួយទទួលស្គាល់ នូវកម្រិតស្តង់ដារួមមួយ ដើម្បីលើកកម្ពស់សេវាសាធារណៈនៅក្នុងតំបន់អោយកាន់តែល្អប្រសើរឡើង។

សេចក្តីថ្លែងការនេះគឺមានឈ្មោះថា «សេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់មុខងារសាធារណៈជាកាតាលីករ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥» The Asean Declaration on the Role of Civil Service as a Catalyst for Achieving the Asean Community Vision 2025។

សេចក្តីថ្លែងការណ៍ខាងលើនេះ គឺនឹងជួយពង្រឹងនូវសមត្ថភាពគុណភាពពលរដ្ឋអាស៊ានដើម្បីធានានូវការ ផ្តល់សេវាកម្មទាំងឡាយដែលមាន អត្ថប្រយោជន៌ខ្ពស់ដល់ពលរដ្ឋទូទៅ ៕