(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៤២៦នាក់ ក្នុងស្រី២៣៩នាក់។
ថ្លែងក្នុងឱកាសនោះ លោក ជួន ណារិន្ទ បានទទួលស្វាមគមន៍សមាជិកថ្មី យ៉ាងរុះរាយរាក់ទាក់បំផុត ហើយលោកប្រកាសថា គណបក្សប្រជាជនកម្ពុជា តែងតែទទួលជានិច្ចចំពោះបងប្អូនណាដែលចង់ចូលរួមជាមួយ ដោយមិនប្រកាន់អ្វីឡើយ។
ជាការឆ្លើយតប សមាជិកថ្មីទាំង៤២៦នាក់ មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពេញចិត្តចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃខាងមុខនេះ ឲ្យទទួលបានជោគជ័យ និងបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ កាន់តែរីកចម្រើន ក្នុងសុខសន្តិភាព។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ក្នុងការបញ្ជូលសមាជិកថ្មី ដែលកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានធ្វើពិធីបញ្ចូលសមាជិកថ្មីចំនួន៥៣៩នាក់ រួចម្ដងមកហើយ ភាគច្រើនចេញពីស្រទាប់យុវជន និងយុវនារី៕