(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគោកគង់កើត-ឃុំជាខ្លាង រួមជាមួយសហការី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ បន្ដជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មាធិការបក្សភូមិ-ឃុំ ដែលជាបេក្ខជនឈរ ឈ្មោះក្រុមប្រឹក្សាឃុំស្តីពីការ ជំរុញសកម្មភាពការងារពាក់ព័ន្ទ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។
លោកប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារ ត្រូវបន្តពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ-ពិការ ដែលគ្មានទីពឹង ត្រូវបានចុះសាកសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនពួកគាត់ជាបន្ទាន់ ហើយត្រូវបន្តយកចិត្តទុក ដាក់ពិនិត្យមើលសកម្មភាពរបស់គណៈបក្សប្រឆាំង ជាពិសេស ក្តាប់ជាប់អំពីសតិអារម្មណ៍របស់ប្រជាពលរដ្ឋ «តើត្រូវធ្វើអ្វី? ជូនពួកគាត់បន្ថែមទៀត»។
លោក ចាន់ វ៉ាន់ធឿន បន្ថែមថា ត្រូវបន្តខិតខំពង្រឹងសមាជិកបក្សចាស់ និងបន្តពង្រីកសមាជិកថ្មី ឲ្យជាប់ជាប្រចាំ ដោយរៀបចំបំពេញបែបបទឯកសារ បញ្ចូលពួកគាត់ឲ្យ បានឆាប់ និងទាន់ពេលវេលា។
បន្ទាប់មក លោកប្រធានក្រុមការងារ បានឧបត្តម្ភប្រាក់ចលនាជូនគណៈកម្មាធិការបក្សភូមិ-ឃុំ និងបន្តជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ អនុវិទ្យាល័យ និងសាលាបឋមចំនួន ៣១នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន និងសហការី រួមជាមួយបក្សភូមិ-ឃុំ ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ បានចុះតាមខ្នងផ្ទះ ចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ជូនដល់ស្រ្តីឆ្លងទន្លេ០៩នាក់ និងគ្រួសារសព០៣គ្រួសារ ហើយបន្ថែមពីលើមូលនិធិនេះ លោកបាននាំយកនូវអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា មានថវិកា និងសម្ភារៈដូចជា៖ កន្សែងពោះគោ, ប៊ីចេង, ប្រេងកូឡា, ប្រេងការពារសត្វល្អិតខាំ។
ជាមួយគ្នានោះ លោកបានបន្តចុះសាកសួរសុខ ទុក្ខប្រជាពលរដ្ឋក្រីក្រលំបាកគ្មានទីពឹង ចំនួន០៦គ្រួសារនៅភូមិខ្លាពារ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ឧបត្តម្ភជូននូវគ្រឿងឧបភោគ-បរិភោគមួយចំនួន ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី និងក្រុមការងារ រួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ០១បាវ, ភួយ០១, មុង០១, ប៊ីចេង ០,៥kg, មី១០កញ្ចប់, អំបិល២kg, ទឹក ត្រី០២ដប, ទឹកស៊ីអ៊ីវ ០២ដប, ទឹកសុទ្ធ ០២ដប, ទឹកក្រូច ០២កំប៉ុង ដោយឡែក ១គ្រួសារទៀត ឧបត្តម្ភស័ង្កសីចំនួន១៤សន្លឹក និងដែកគោល ១គីឡូក្រាម៕