(ភ្នំពេញ)៖ កុមារមានថាមពល និងសមត្ថភាពឥតដែនកំណត់ក្នុងការសិក្សារៀនសូត្រ ហើយសប្តាហ៍នេះ កុមាររាប់រយនាក់មកពីខេត្តក្រុងទូទាំងកម្ពុជា នឹងបានប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ នៅថ្ងៃ២៩-៣០ មេសានេះ។
ក្រោមចំណងជើងថា «វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដែលហៅកាត់ថា (STEM) ត្រូវរៀបចំឡើងក្នុងគោលបំណងចិញ្ចឹមអនាគតអ្នកវិទ្យាសាស្ត្រ និងវិស្វករសម្រាប់កម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ ហើយឆ្នាំនេះក៏មានការសហការយ៉ាងរឹងមាំពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កម្មវិធីគម្រប់ខួបលើកទី១៣ នៅប្រទេសកម្ពុជា។
ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោក ក្នុងការផ្តល់ឧបករណ៌អេឡិចត្រូនិច និងទូរស័ព្ទដៃ ដែលមានទស្សនវិស័យ «INSPIRE THE WORLD, CREATE THE FUTURE» ជាមួយការប្តេជ្ញាចិត្ត ក្នុងការចូលរួមយ៉ាងសកម្ម និងឧបត្ថម្ភសម្រាប់កម្មវិធី STEM ក្នុងឆ្នាំនេះ។
លោកជា សុជាតិ ប្រធានផ្នែកទីផ្សារនៃសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ បេសកកម្មរបស់ក្រុមហ៊ុនសាមសុងគឺ “ធ្វើឲ្យពិភពលោកសម្បូរបែបទៅដោយភាពប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា, ផលិតផល, និងការរចនា ដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គម ហើយមាននិរន្តរភាព។ កាន់តែអស្ចារ្យជាងនេះ ទៅទៀត ដោយសារបេសកកម្មរបស់យើងនេះ ធ្វើឲ្យយើងបានរួមចំណែកក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ»។
ក្នុងអំទ្បុងការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី១៣ សិស្សានុសិស្ស នឹងបង្ហាញការងារទាក់ទិនទៅនឹងវិទ្យាសាស្រ្ត ហើយមានឱកាសធ្វើអន្តរកម្មជាមួយសិស្ស និងគ្រូបង្រៀន ផ្សេងៗទៀតផង។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈដូចជា ក្រុមហ៊ុនសាមសុង និងដៃគូ ផ្សេងទៀត នឹងត្រូវបានដាក់បង្ហាញដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត សិក្សាពីគ្នាទៅវិញទៅមកអំពីហេតុផល និងវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត។
ការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី១៣នេះ នឹងប្រារព្ធធ្វើទ្បើងនៅថ្ងៃទី២៩ និង ៣០ ខែមេសា ឆ្នាំ២០១៧ នៅអាគារ A, B និង C មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។ សូមអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយយើងទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែមអំពី STEM CAMBODIA: http://www.stemcambodia.ngo/
អំពីក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com៕