(កំពង់ស្ពឺ)៖ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ លោក ​វ៉ី សំណាង ណែនាំឲ្យប្រជាការពារដែលនៅជាប់ប្រជាពលរដ្ឋ ត្រូវផ្ដល់ដំណឹងអំពីភាពអសន្ដិសុខ នៅក្នុងមូលដ្ឋាន ជូនថ្នាក់លើភ្លាមៗដើម្បីមានវិធានការ​ចាត់ការ។ ថ្លែងបែបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអភិបាលខេត្ត ជួបសំណេះសំណាលជាមួយប្រជាការពារ១,២២៦នាក់ មកពី១៥ឃុំ ក្នុងស្រុកបរសេដ្ឋ។

ក្នុងនោះលោកអភិបាលខេត្ត បានលើកឡើងទៀតថា ប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានពេលវេលាមកជួបជុំគ្នា និងមានពេលវេលា រកស៊ីទទួលទានបានសុខសប្បាយ ទើបប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលខ្ពស់ ហើយអាចមានលទ្ធភាព ចូលរួមកសាងសមទ្ធិផលសង្គមនានា បានថែមទៀត។

លោក វ៉ី សំណាង​ បានបញ្ជាក់ថា ក្នុងពេលជួបជុំគ្នាពិធីសំណេះសំណាល សូម្បីតែសម្ភារ មានម៉ូតូឡានជិៈគ្របៗគ្នា ស្ទើរកង់មួយ គ្រឿង គ្មានផង ហើយប្រជា​ការពារ ជាកងឯកភាពស្ម័គ្រចិត្តធ្វើការរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋផ្ទាល់នៅក្នុងភូមិរបស់ខ្លួន ហើយក៏ជាកម្លាំង សេនាធិការឲ្យភូមិ ឃុំ ស្រុក និងកងនគរបាល និងកងរាជអាវុធហត្ថផងដែរ​។
 
លោកបន្ថែមថា «ដូចនេះយើងទាំងអស់គ្នា ត្រូវខិតខំថែរក្សាសន្តិភាព ដែលយើងកំពុងតែមាននេះបន្តទៀត ដើម្បីប្រជាជនដោយមិន ប្រកាន់និន្នាការនយោបាយ​ទាំងអស់ ជាពិសេសសូមឲ្យ​យុវជនជំនាន់ក្រោយទាំងអស់គ្នា»។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់កម្លាំងប្រជាការពារ ដែលបានចូលរួម ទាំងអស់គ្នាផងដែរ៕