(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននាំយកថវិកាចំនួន ១០០០០ដុល្លារសហរដ្ឋអាមេរិក (១ម៉ឺនដុល្លារ) ទៅប្រគល់ជូនមន្ទីរពេទ្យកុមារ គន្ធបុប្ផា នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ។
សូមបញ្ជាក់ផងដែរថា ថវិកាខាងលើនេះគឺប្រមូលបានពីការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងជាលក្ខណៈភ្នំពេញ-អន្តរជាតិនៅ កម្ពុជានាពេលកន្លងមក២ឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ២០១៥ ($៥០០០) និងក្នុងឆ្នាំ២០១៦ ($៥០០០)៕
ពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះដែរ គឺត្រូវបានធ្វើឡើងស្របពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជិតដល់ថ្ងៃរៀប ចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ-អន្តរជាតិ លើកទី៧ ឆ្នាំ២០១៧ នេះផងដែរ ដែលនឹងចាប់ផ្តើមនាថ្ងៃទី១៨ ខែមិថុនាខាងមុខ៕