(ភ្នំពេញ)៖ មនុស្សម្នាក់ៗនៅលើសកលលោក កើតមកតែងតែមានទេពកោសល្យ ប្លែកៗរៀងៗខ្លួន។ មួយចំនួនក៏បានស្វែងរក និងបង្ហាញទេពកោសល្យនោះ ដោយខ្លួនឯង ប៉ុន្តែមួយចំនួនទៀត ក៏ត្រូវការការ បណ្ដុះបណ្ដាលបន្ថែម។ ហេតុដូច្នេះហើយ មនុស្សគ្រប់រូបតែងតែស្រវាសិក្សារៀនសូត្រ ទៅលើមុខជំនាញផ្សេងៗគ្នា។ ក្នុងនោះដែរ ការសិក្សាររៀនសូត្រ ប្រៀបបីដូចជាការធ្វើដំណើរ លើវិថីមួយ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ នៃជីវិតការងារ និងជីវិតរស់នៅ ដោយស្រស់ត្រកាល ។ មូលហេតុចម្បងនេះហើយ ដែលបណ្ដាលឲ្យមនុស្សម្នាក់ៗ ខិតខំប្រឹងប្រែងរៀនសូត្រ មិនចេះឈប់ឈរ និងស្វែងរកថ្នាលបណ្ដុះបណ្ដាលណា ដែលមានទាំងគុណភាព និងប្រសិទ្ធិភាពអប់រំខ្ពស់។
វិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានបណ្ដុះបណ្ដាល ដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ដែលមានការទទួលស្គាល់ ទាំងគុណភាព និងសមត្ថភាព ក្នុងការបណ្តុះបណ្តាលនិស្សិត ឲ្យទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ សម្រាប់ធ្វើជាគ្រឹះ ក្នុងការស្វែងរកការងារ បន្ទាប់ពីបញ្ចប់ការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថាន CamEd ជាវិទ្យាស្ថានដំបូងគេបង្អស់ និងតែមួយគត់ នៅប្រទេសកម្ពុជា ដោយមានការទទួលស្គាល់ ដោយក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមន៍គណនេយ្យករអន្តរជាតិ ACCA ដែលមានការទទួលស្គាល់ រហូតដល់១៨៣ប្រទេសលើពិភពលោក។
ការជោគជ័យ ដែលគួរឲ្យកត់សម្គាល់នេះ គឺទទួលបានដោយសារការចូលរួម សហការបានយ៉ាងល្អ រវាងថ្នាក់ដឹកនាំ ក៏ដូចជាពីសំណាក់សាស្ត្រាចារ្យ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ មកពីក្នុង និងក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គេ្លស សិង្ហបុរី និងប្រទេសល្បីល្បាញ មួយចំនួនទៀត។ ជាមួយគ្នានេះដែរ ការបញ្ចប់ការសិក្យា ថ្នាក់បរិញ្ញបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថាន CamEd សិស្សានុសិស្ស នឹងទទួលបាននូវសញ្ញាបត្រ ពីរក្នុងពេលតែមួយ រួមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា និងសញ្ញាបត្រ CAT (Certified Accounting Technician) ពីចក្រភពអង់គ្លេស ផងដែរ។
ម្យ៉ាងវិញទៀត វិទ្យាស្ថាន CamEd ក៏បានបង្កើតសមាគមនិស្សិត ក្លឹបសិក្សា កីឡា ការបោះជំរុំ និងសកម្មភាពសង្គមជាច្រើន ក្នុងគោលបំណងជួយជំរុញលើកទឹកចិត្ត និងបង្កើនសមត្ថភាពការគិត ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្សេងៗ ទៅដល់សិស្សានុសិស្សបន្ថែមទៀត ដែលធ្វើឲ្យពួកគេមានភាពងាយស្រួល ក្នុងការស្វែងរកការងារ។ ទទ្ទឹមនឹងការសិក្សា វិទ្យាស្ថាន CamEd បានបន្ថែមនូវកម្មវិធី សម្រាកលំហែកាយ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅ ជួយលើកកម្ពស់សមត្ថភាព របស់និស្សិតមួយកម្រិតទៀត ក៏ដូចជាបង្កើនភាពស្និទ្ធស្នាល រវាងនិស្សិតទាំងអស់ ជួយកាត់បន្ថយនូវភាពតានតឹង ពីការសិក្សា ព្រមទាំងទទួលបាន នូវបទពិសោធន៍ថ្មីៗពីការចូលរួម នៅក្នុងសកម្មភាពនេះ។
អ្វីដែលពិសេសបំផុតនោះ គឺវិទ្យាស្ថាន CamEd ក៏បានបង្កើតផ្នែក ជួយស្វែងរកការងារឲ្យនិស្សិត និងសហការជាមួយក្រុមហ៊ុនសវនកម្ម ធនាគារ និងស្ថាប័នជាច្រើនដូចជា PwC Deloitte KPMG E&Y ធនាគារកាណាឌីយ៉ា និង ANZ Royal ជាដើម ដែលនេះបានផ្តល់ភាពងាយស្រួល សម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ទទួលបាននូវឱកាសការងារ នៅក្នុងស្ថាប័ន ក៏ដូចជាការអង្គភាពមួយចំនួន។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងតាមរយៈ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០៕