(ភ្នំពេញ)៖ បុរសជនជាតិអ៊ីស្រាអែលម្នាក់ ក្រោយស៊ីដាច់លុយធនាគារ «អេស៊ីលីដា» អស់ជាង១លាន៣០ម៉ឺនដុល្លារ ត្រូវព្រះរាជអាជ្ញារង លោក សៀង សុខ បញ្ជាឲ្យចូលខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ រហូតត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
យោងតាមពាក្យបណ្ដឹងរបស់ធនាគារ «អេស៊ីលីដា» បញ្ជាក់ថា ជនជាតិអ៊ីស្រាអែល ត្រូវកម្លាំងនគរបាលឃាត់ខ្លួននេះឈ្មោះ DAN GOLDSHTIEN អាយុ៥៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ២០៧៥៤៧១៤ ស្នាក់នៅផ្ទះលេខ៣០១E ផ្លូវជាតិលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
យ៉ាងណាមិញ ភាគីដើមបណ្ដឹង ក៏បានប្ដឹងទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមច្បាប់៕
ជនសង្ស័យពាក់អាវក្រឡាការ៉ូ