(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយឃុំសំបួរ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាលជាមួយ សមាជិក CPP នៅភូមិសំបួរ និងភូមិត្មាតពង ស្ថិតក្នុងស្រុករមាសហែក។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក វ៉ា ស៊ិនភិរម្យ សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយឃុំសំបួរ ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក ប្រាក់ សិទ្ធិ បានណែនាំដល់ក្រុមការងារ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានឌិតដល់ ហើយត្រូវឧស្សាហ៍ចុះជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខផងដែរ៕