(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ប្រកាសប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការឲ្យចូលបម្រើការងារក្នុងក្រសួង ចំនួន៦២កន្លែង ដោយជនពិការ និងជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព។
កាលបរិច្ឆេទ និងកន្លែងទទួលពាក្យសុំប្រឡង មាននៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ៕