Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺ​ លោកតា​ ស៊ូ​ សាវ៉ាង​ (ហៅ​ ហ្វុយ​ ហ្សូ)​

28-04-2017 21:00

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨​ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានជួយឧបត្ថម្ភដល់ការវះកាត់ព្យាបាលជំងឺរបស់​ លោកតា​ ស៊ូ​ សាវ៉ាង​ (ហៅ​ តា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាងកកប្រទេសថៃ។

ក្នុងឱកាសនោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចំពោះសុខភាពរបស់លោកតា និងសូមជូនពរលោកតា ឆាប់បានជាសះស្បើយពីជំងឺ។

លោកយាយ​ ប៉េង​ ផាន​ អាយុ​ ៦៤ឆ្នាំ​ ត្រូវជាភរិយាលោកតា​ ស៊ូ​ សាវ៉ាង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់​នាពេលកន្លងមក៕