(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានផ្គត់ផ្គងបន្ថែមនូវឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទដៃ ក្នុងការចូលរួមយ៉ាងសកម្ម ទៅលើកម្មវិធី ព្រឹត្តិការណ៍មហោស្រពពិព័រណ៍ វិទ្យាសាស្ដ្រកម្ពុជា លើកទី១៣ ដែលនឹងប្រព្រឹត្ដឡើង នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នាមជ្ឈមណ្ឌលកោះពេជ្រ អាគា A B និងC ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង៦:០០ល្ងាច។
មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាលើកទី១៣នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា និងអង្គការស្ទីមកម្ពុជា ដើម្បីផលិត និងបង្ហាញ ជាពិសេសចំណាប់អារម្មណ៍នៅក្នុងមហោស្រព ដែល ពោរពេញដោយការអប់រំនៅក្នុងប្រទេស ហើយជាកត្តាជួយជំរុញយុវជនកម្ពុជា អោយមានការសម្រេចចិត្ត និងបន្តអាជីពក្នុង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ។
លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Samsung អេឡិចត្រូនិចប្រចាំកម្ពុជា បានថ្លែងថា «ដូចដែលអ្នកធ្លាប់ បានដឹងរួចមកហើយបេសកកម្មរបស់ក្រុមហ៊ុន Samsung គឺធ្វើឲ្យពិភពលោកសម្បូរបែបទៅ ដោយភាពច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាដោយភាពច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា ផលិតផល និងការរចនា ដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គម និងមាននិរន្តរភាព។ កាន់តែអស្ចារ្យជាងនេះ ទៅទៀតនោះ បេសកកម្មរបស់យើងនឹង រួមចំណែកក្នុងកម្មវិធី ដ៏អស្ចារ្យមួយនេះ»។
ក្នុងអំទ្បុងការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី ១៣ សិស្សានុសិស្ស នឹងបង្ហាញការងារទាក់ទិនទៅនឹងវិទ្យាសាស្រ្ត ហើយមានឱកាសធ្វើអន្តរកម្មជាមួយសិស្ស និងគ្រូបង្រៀន ផ្សេងៗទៀតផង។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈដូចជា ក្រុមហ៊ុន Samsung និងដៃគូផ្សេងទៀត នឹងត្រូវបានដាក់បង្ហាញដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត សិក្សាពីគ្នាទៅវិញទៅមកអំពីហេតុផល និងវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត។
សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនដែល នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរ
ពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត៕