(ភ្នំពេញ)៖ ក្រុមហ៊ុន Cisco Systems, Inc. នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ បានសហការជាមួយ ក្រុមហ៊ុន Campura Triangulum Corporation រួមគ្នាបង្កើតសិក្ខាសាលាជាថ្មីម្តងទៀត ដោយស្តីអំពី «Keep Your Network Secured With Cisco ISE» ដើម្បីចែករំលែក ចំណេះដឹង បទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់និង តម្រូវការក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធ ព័ត៌មានវិទ្យា។

លោក Satit Adirek ជា Consulting System Engineer តំណាងក្រុមហ៊ុន Cisco Systems, Inc. បានបង្ហាញថា សិក្ខាសាលានេះ មានគោលបំណង ចែករំលែកនូវចំនេះដឹង បទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់និង តម្រូវការក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធ ព័ត៌មានវិទ្យា។ លោកបញ្ជាក់ទៀតថា សិក្ខាសាលានេះនិងបង្ហាញ Cisco ISE ដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញ អាជីវកម្ម អោយមានការជឿនលឿនខ្ពស់ដើម្បីបំរើសេវាកម្ម ដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។

លោកបានបន្ដទៀតថា លើសពីនេះទៀត Cisco ISE គឺជាផលិតផល ដែលផ្តល់ឲ្យប្រព័ន្ធ Network នូវផ្នែក Security ដើម្បីធានាបានថា ប្រព័ន្ធ Network របស់អ្នកមានសុវត្តិភាព ហើយទទ្ទឹមនឹងនេះ Cisco ISE មានតួនាទីជាអ្នកគ្រប់គ្រង និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ចូលទៅក្នុងប្រព័ន្ធ Network ប៉ុន្តែគេត្រូវគោរពតាមគោលការណ៍របស់ស្ថាប័នបានកំណត់ ដោយស្ថាប័ននោះបានដឹងរាល់ព័ត៌មាន របស់អ្នកប្រើប្រាស់ ដើម្បីធ្វើការសម្រេចចិត្ត ថាតើ អាចឲ្យអ្នកប្រើប្រាស់ចូលទៅ Access ក្នុងប្រព័ន្ធ Network របស់គេបាន ឬអត់។

លោកបញ្ជាក់ទៀតថា លើសពីនេះ ចំណុចពិសេសរបស់ Cisco ISE គឺអាចឲ្យយើងដឹងច្បាស់នូវ ឧបករណ៍ និងអ្នកដែលបានជ្រៀត
ចូលទៅក្នុង Network របស់អ្នកមិនថាតាមខ្សែ ឬ តាម Wireless ដែលធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើអ្នក
ប្រើប្រាស់ទាំងអស់។

លោកបានបន្ថែមថា ផលិតផល Cisco ISE បានជួយសំរួលការងារដល់អ្នកគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជានាយកគ្រប់គ្រងពីព្រោះវា ជាផ្នែកបច្ចេកវិទ្យាមួយ ជួយ សម្រួលក្នុងស្ថាប័ននិង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការ ស្វែងរកដំណោះស្រាយប្រកបដោយភាពយ៉ាងឆាប់រហ័សហើយនេះជាការរួមចំណែកក្នុងការអភិវឌ្ឍន វិស័យបច្ចេកវិទ្យានេះឲ្យកាន់តែ រីកចំរើនថែមមួយកម្រិតទៀតផងដែរ៕