(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រេចប្រកាសពន្យាពេលសម្រាប់ការ ដាក់សារណាបិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា ទៅដើមសប្ដាហ៍ក្រោយ ពោលគឺទៅថ្ងៃទី០២ ខែឧសភា និងសេចក្ដីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់ដេញដោល កំណត់ទៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
បើតាមសេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ការពន្យាពេលនេះ ត្រូវបានសម្រេចធ្វើឡើង ដោយផ្អែកលើដំណើរការនៃការធ្វើកំណែ និងការបញ្ចប់ប្រតិចារឹកសវនាការជាច្រើន ដែលកំពុងរៀបចំដោយអង្គភាពប្រតិចារឹក។
បន្ថែមពីនេះ សេចក្ដីប្រកាសបន្ដថា ការផ្លាស់ប្ដូរនេះមានភាពចាំចាច់ ដើម្បីគោរពសិទ្ធិរបស់ភាគីក្នុងការរៀបចំ និងបង្ហាញនូវទឡ្ហីករណ៍របស់ខ្លួន ក៏ដូចជាដើម្បីធានាថា ដំណើរការនីតិវិធីក្នុងសំណុំរឿង០០២/០២ នឹងត្រូវបញ្ចប់តាមពេលវេលាកំណត់៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖