(ញូវយ៉ក)៖ រថយន្ដត្រកូល F-PACE របស់ Jaguar ដែលជារថយន្ដប្រភេទ SUV លើកដំបូងគេ ក្នុងចំណោមម៉ូដែលទាំងអស់ របស់ម៉ាក Jaguar ផងដែរ ដែលកាលពីថ្មីៗនេះ រថយន្ដ Jaguar F-PACE ឈ្នះពានរង្វាន់ចំនួន២ប្រចាំឆ្នាំ ២០១៧ គឺ 2017 World Car of Year និង 2017 World Car Design of Year ដែលត្រូវបានបំពាក់ដល់ F-PACE នៅឯទីក្រុងញូវយ៉ក កាលពីថ្មីៗនេះ។ រថយន្ដ Jaguar F-PACE ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជារថយន្ដប្រណិតដាច់គេ ទាំងការរចនា និងបច្ចេកវិទ្យាទំនើបៗ ហើយលក់ដាច់ លឿនជាងគេបង្អស់។
លោក Ralf Speth នាយកប្រតិបត្តិនៃក្រុមហ៊ុន Jaguar Land Rover បានប្រាប់អ្នកសារព័ត៌មានថា រថយន្ដម៉ាក Jaguar F-PACE មួយនេះ ត្រូវបានផលិតឡើងជាលក្ខណៈរថយន្ដ SUV បែបស្ព័រ ដែលមានថាមពលខ្លាំង សមត្ថភាពខ្ពស់ក្នុងការបើកបរ បានគ្រប់ស្ថានភាពផ្លូវ និងការរចនាប្រណិតដាច់គេ សម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ។ ការឈ្នះនូវពានរង្វាន់នេះ បានបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែង របស់មិត្តរួមក្រុមរបស់យើង ដែលបានធ្វើឲ្យរថយន្ដនេះ ក្លាយទៅជារថយន្ដប្រភេទ SUV បែបស្ព័រ យ៉ាងប្រណិត និងទទួលបានការលក់ដាច់លឿនជាងគេបង្អស់ នៅលើពិភពលោក។
សម្រាប់ប្រទេសកម្ពុជាវិញ រថយន្ដម៉ាក Jaguar ត្រូវបាននាំចូល និងចែចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ហើយសម្រាប់ អ្នក ដែលចង់បើកបរសាកល្បងនូវរថយន្ដ Jaguar F-PACE ដែលជារថយន្តទទួលយកពានរង្វាន់រថយន្ត លើពិភពលោកឆ្នាំ២០១៧ គឺគ្រាន់តែធ្វើការចុះឈ្មោះ តាមរយៈអាស័យដ្ឋានខាងក្រោម
មជ្ឈមណ្ឌលតាំងលក់ និងថែទាំជួសជុលរថយន្ដ Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ: Jaguar Cambodia
ទំព័រ Instagram ផ្លូវការ: @JaguarCambodia៕