(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរៀបចំការសម្តែងរាំជាក្រុម ជូនមហាជនទស្សនា ដើម្បីអបអរសាទរការសម្ពោធផ្លូវហោះហើរ ហាណូយ-សិង្ហបុរី ក៏ដូចជាធ្វើការស្វាគមន៍អ្នកដំណើរដំបូងបំផុត នៃជើងហោះហើរនេះ ក្រោមអធិបតីភាពតំណាងក្រុមនាយកក្រុមហ៊ុន និងអ្នកដំណើរនានា នៅអាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរី។

ពិធីសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្នុងនោះអ្នកដំណើរទាំងអស់ ទទួលបានវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត ពីក្រុមអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Vietjet។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបំពេញតាមតម្រូវការកើនឡើង នៃភ្ញៀវទេសចរឯកជន អ្នកដំណើរ អ្នកជំនួញ ក៏ដូចជាដើម្បីជំរុញពាណិជ្ជកម្ម និងធ្វើសមាហរណកម្មក្នុងតំបន់។

នាឱកាសនេះ ក្រុមហ៊ុន Vietjet បានធ្វើការផ្តល់ជូនពិសេស រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៧ ដែលអនុវត្តសម្រាប់ផ្លូវហោះហើរថ្មីនេះ ដោយតម្លៃសំបុត្រ មិនត្រូវបានគិតថ្លៃឡើយ។ ពេលវេលាសម្រាប់កក់ គឺចាប់ពីម៉ោង១២ថ្ងៃត្រង់ (GMT+7) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ រហូតដល់ម៉ោង ២៣៖៥៩ (GMT+7) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅក្នុងគេហទំព័រ www.vietjetair.com ហើយរយៈពេលធ្វើដំណើរ គឺផ្តល់ជូនចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ (មិនគិតបញ្ចូលថ្ងៃឈប់សម្រាក)។
 

ជើងហោះហើរហាណូយ-សិង្ហបុរីនេះ គឺប្រតិបត្តិការជារៀងរាល់ថ្ងៃ ដោយក្នុងមួយជើង គឺមានរយៈពេល២ម៉ោង និង៥៥នាទី។ ជើងហោះហើរចេញពីហាណូយ គឺចាប់ផ្តើមហោះនៅម៉ោង១០ (ម៉ោងក្នុងស្រុក) និងមកដល់សិង្ហបុរីនៅម៉ោង១៣៖៥៥នាទី (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រឡប់មកវិញ គឺចាកចេញនៅម៉ោង១៤៖៥៥ និងចុះចតនៅហាណូយម៉ោង១៦៖៥០នាទី។

ពេលនេះ អ្នកអាចធ្វើការកក់សំបុត្រយន្តហោះ សម្រាប់ជើងហោះហើរថ្មីនេះ រួមគ្នាជាមួយប្រូម៉ូស្សិនប្រចាំថ្ងៃ របស់ក្រុមហ៊ុនចាប់ពីម៉ោង១២៖០០ រហូតដល់ម៉ោង ១៤៖០០ (GMT+7) ដោយចូលទៅកាន់គេហទំព័រ www.vietjetair.com (អាចប្រើជាមួយទូរសព្ទឆ្លាតវាយដោយចូលទៅកាន់ https: //m.vietjetair.com) ឬចូលទៅក្នុងហ្វេសប៊ុករបស់ក្រុមហ៊ុន www.facebook.com/vietjetvietnam (លោកអ្នកគ្រាន់តែចុចប៊ូតុង Booking) ឬអាចទូរសព្ទទៅកាន់លេខ 19001886 ឬអញ្ជើញមកកាន់ការិយាល័យលក់សំបុត្រ របស់ក្រុមហ៊ុន Vietjet នៅទូទាំងប្រទេស។ ការទូទាត់ប្រាក់អាចធ្វើបានយ៉ាងងាយ ជាមួយកាតឥណទាន និងកាតឥណពន្ធ Visa, MasterCard, JCB, KCP និង American Express និងកាត ATM ដែលចេញដោយធនាគារវៀតណាម ទាំង២៩ ដែលបានចុះបញ្ជីជាមួយនឹងសេវាកម្មធនាគារតាមអ៊ីនធើណេត។

ជាមួយនឹងសេវាកម្មគុណភាពខ្ពស់ និងការលក់សំបុត្រតម្លៃទាបពិសេស និងសំបុត្រថ្នាក់ចម្រុះជាច្រើន ក្រុមហ៊ុន VietJet ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏រីករាយអម ជាមួយក្រុមការងារបម្រើលើយន្តហោះដ៏រួសរាយរាក់ទាក់ កៅអីអង្គុយដ៏មានផាសុខភាព អាហារក្តៅៗឈ្ងុយឆ្ងាញ់ និងកម្មវិធីសប្បាយៗពោរពេញដោយការភ្ញាក់ផ្អើល ដែលក្រុមហ៊ុនបានរៀបចំក្នុងអំឡុងពេលហោះហើរ។

អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet៖ Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់ ក្នុងប្រទេសវៀតណាម ដែលបានប្រតិបត្តិការជាក្រុមហ៊ុនអាកាសចរណ៍ដ៏ថ្មីសន្លាង ជាមួយនឹងតម្លៃថោកសមរម្យ ព្រមទាំងសេវាកម្មដ៏ល្អ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុននេះ មិនមែនត្រឹមតែផ្ដល់ជូនសេវាកម្មហោះហើរតែមួយមុខ សម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាបានប្រើប្រាស់បច្ចេកវិជ្ជាពាណិជ្ជកម្មអេឡិចត្រូនិកចុងក្រោយបង្អស់ ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មជាច្រើនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាសមាជិកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ International Air Transport Association (IATA) ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ ពីការត្រួតពិនិត្យសុវត្ថិភាព នៃប្រតិបត្តិការ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃ Top 500 Brands ប្រចាំតំបន់អាស៊ីក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលលោក Nielsen និងទទួលបានពានរង្វាន់ «Best Asian Low Cost Carrier» នៅក្នុងការប្រគល់រង្វាន់នៃកម្មវិធី TTG Travel Awards កាលពីឆ្នាំ២០១៥ ដែលទទួលបានការបោះឆ្នោតគាំទ្រ ពីសំណាក់អតិថិជន ភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទូទាំងតំបន់អាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងក្រុមហ៊ុនអាកាសចរណ៍ទាំងបី ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទូទាំងពិភពលោក ដោយក្រុមហ៊ុនវិភាគផ្នែកបណ្ដាញសង្គមសកលលោក Socialbakers។