(ភ្នំពេញ)៖ យុវជនប្រមាណ៥០០នាក់ មកពីគ្រប់ភូមិ-សង្កាត់ នៅខណ្ឌសែនសុខ បានសម្ដែងការរីករាយស្និតស្នាលក្នុងពិធីសំណេះសំណាល ដ៏សមញ្ញមួយរៀបចំឡើង ក្នុងបុរីសែនសុខពិភពថ្មី នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌសែនសុខ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ រាជធានីភ្នំពេញ។
វត្តមានលោក សាយ សំអាល់ និងលោក ម៉ម ប៊ុនហេង នាំឲ្យពិធីសំណេះកាន់តែមានអត្ថន័យជ្រាលជ្រៅ បង្កើតបានជាចំណងសាមគ្គីភាពរវាងថ្នាក់លើ និងថ្នាកមូលដ្ឋានកាន់ តែផ្សារភ្ជាប់ធ្វើឲ្យដំណើរការលើការងារគ្រប់វិស័យ ដែលមានក្នុងគំរោងផែនការយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលឈាន ទៅសម្រេចបានជោគជ័យ។
រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងទៅកាន់យុវជនក្នុងខ្លឹមសារសម័យថា «ពួកយើង គឹជាក្រុមទំពាំង ពោលគឺទំពាំងល្អ ដើម្បីជាសសរ ទ្រូង ក្នុងការស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិយើង ទាំងបច្ចុប្បន្នទៅអនាគត។ ដូច្នេះទាមទារយុវជនយើង ត្រូវខិតខំទាំងអស់គ្នាលើគ្រប់វិស័យ តាមសមត្ថភាពរៀងៗ ខ្លួនដោយឈរលើមូលដ្ឋានធ្វើការជាក្រុម សាមគ្គីភាពផ្ទៃក្នុងល្អ នៅក្នុងពេលដែល៍ប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៌ ហើយពួកយើងជាយុវជនគ្រប់ៗរូប គាំទ្រសន្តិភាពនេះជានិច្ចនិរន្ដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ដោយឡែករដ្ឋមន្ត្រី លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា សម្រាប់ក្រសួងសុខាភិបាល ប្អូនត្រូវគិតបញ្ហាសុខភាពជាចម្បង ទើបមានសុខភាពរឹងមាំដើម្បីបម្រើសង្គមជាតិ។ លោកថា បើមានបញ្ហាសុខភាព សូមទៅកាន់មណ្ឌលមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ព្រោះជាសេវាមប្រើការពារ សុខភាពពលរដ្ឋរបស់រាជរដ្ឋាភិបាល មិនចំពោះតែយុវជននោះទេ។
ទោះជាយ៉ាងក៏ដោយ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ អំពាវនាវផងដែរ ដល់យុវជនដែលសុខភាពល្អហើយកុំភ្លេច កាយវិការមនុស្សធម៌គឺបរិចាកឈាម ដើម្បីជួយសង្គ្រោះមនុស្សឲ្យសោះ៕