(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៤០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ការបំភ្លឺរបស់លោកស្រី មូរ សុខហួរ លើសំណុំរឿងបន្លំចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ត្រូវបានបញ្ចប់ បន្ទាប់ពីលោកស្រី បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលប្រមាណ២ម៉ោង។
លោកស្រី មូរ សុខហួរ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ ដើម្បីឱ្យផ្តល់សក្ខីកម្ម ជូនតុលាការនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក អំពីករណី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារ ដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្រ្ត៕