(ភ្នំពេញ)៖ នាពេលថ្មីៗនេះទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីវិដេអូប្រមាណ១៨នាទី ជាមួយចំណងជើងថា «វិប្បដិសារីនៃអ្នកដឹកនាំចលនា បដិវត្តពណ៌»។ វិដេអូនេះបង្ហាញពីសង្រ្គាមសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ក្មេង ចាស់ រាប់ម៉ឺន រាប់សែន និងរាប់លាននាក់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសជាតិយ៉ាងខ្ទេចខ្ទាំ គួរសង្វែកជាពន់ពេក។
សង្គ្រាមនៅប្រទេសស៊ីរី ដែលបានផ្ទុះឡើយរយៈពេលជាង៦ឆ្នាំ ពោលតាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧នេះ បានសម្លាប់ប្រជាជនស៊ីរី ជិតកន្លះលាននាក់ ភៀសខ្លួនទៅក្រៅប្រទេសជាង ៥លាននាក់ និងផ្លាស់ទីជម្រកក្នុងប្រទេសជាង៦លាននាក់។ ដូច្នេះប្រជាជនខ្មែរទាំងអស់ សូមចូលរួមទប់ស្កាត់សង្គ្រាមទាំងអស់គ្នា ដើម្បីភាពសុខសាន្តរបស់ពួកយើង !
សូមទស្សនាវិដេអូបង្ហាញ វិប្បដិសារីនៃអ្នកដឹកនាំចលនាបដិវត្តពណ៌៖