(ភ្នំពេញ)៖ ក្រុមហ៊ុន AirAsia Berhad គ្រោងទិញភាគហ៊ុនប្រមាណ ៥០% របស់ក្រុមហ៊ុនទេសចរណ៍រៀបចំដំណើរកម្សាន្តតាមប្រព័ន្ធអនឡាញ Touristly Travel Sdn Bhd (Touristly) តាមរយៈការផ្ដល់ទ្រព្យសកម្ម និងកិច្ចព្រមព្រៀងកម្ចី ដែលមានទឹកប្រាក់សរុបប្រមាណ ១១.៥លានរីងហ្គីត។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន AirAsia។
ប្រតិបត្តិការនេះ នឹងតម្រូវឱ្យក្រុមហ៊ុន AirAsia Berhad ផ្ដល់ទ្រព្យរបស់ខ្លួន ប្រភេទប្រព័ន្ធឌីយីថល គឺទស្សនាវដ្ដីបម្រើការហោះហើរ 3Sixty ក្នុងតម្លៃទឹកប្រាក់ ៦.៥លានរីងហ្គីត ទៅឱ្យក្រុមហ៊ុនទេសចរណ៍ បម្រើសេវាកម្មទេសចរណ៍អនឡាញ Touristly តាមរយៈក្រុមហ៊ុន AirAsia Investments និងបន្ថែមកម្ចីដែលអាចគិតជាតម្លៃហ៊ុនចំនួន ៥លានរីងហ្គីតទៀត ដល់ក្រុមហ៊ុន Touristly ដើម្បីប្រើជាទុនបង្វិលនិងអភិវឌ្ឍន៍របស់ខ្លួន។
ប្រភេទប្រព័ន្ធឌីជីថលរួមមាន យីហោអនឡាញ សម្រាប់បម្រើការធ្វើដំណើរនិងហោះហើរគឺទស្សនាវដ្ដី 3Sixty ប្រព័ន្ធភ្ជាប់ទំនាក់ទំនង Touchpoints ប្រើនៅលើគេហទំព័រ airasia.com និងទ្រព្យសកម្មបម្រើការផ្សព្វផ្សាយអនឡាញដែលអនុញ្ញាតប្រើប្រាស់អតិថិជនប្រមាណ 60លាននាក់ក្នុងមួយឆ្នាំពីអាកាសចរណ៍ AirAsia ។
Touristly នឹងត្រូវដំណើរប្រតិបត្តិការក្រោមស្លាកយីហោថ្មី Travel 3Sixty ក្រោយពេលអនុវត្តកិច្ចព្រមព្រៀងនេះ នឹងមានសិទ្ធិច្រើនផងដែរ ក្នុងការប្រើប្រាស់ទ្រព្យ សកម្មផ្សព្វផ្សាយតាមវិធីធម្មតារួមមាន សៀវភៅទស្សនាវដ្ដីបម្រើការហោះហើរ ក្បាលកាប៊ីនយន្តហោះ និងទម្រដាក់អាហារនៅតាមកៅអីយន្តហោះរបស់ AirAsia ផងដែរ។
ជាងនេះទៅទៀត អគ្គនាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes នឹងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Touristly ក្រោយពេលការទិញភាគហ៊ុននេះ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងនូវសេវាកម្មបន្ទាប់បន្សំរបស់ AirAsia តាមរយៈការផ្ដល់ជូននូវសកម្មភាពបម្រើអតិថិជននៅលើដីគោកដូចជា ភោជនីយដ្ឋាន សួនកម្សាន្ត តំបន់ទស្សនា ស្ប៉ា និងដំណើរទេសចរណ៍ ទៅតាមចំណុចគោលដៅជាង 70ចំណតដែលក្រុមហ៊ុនអាកាសចរណ៍បើកដំណើរការ។
នាយកប្រតិបត្តិក្រុមហ៊ុន Touristly លោក Aaron Sarma ថ្លែងថា«ការធ្វើការជាមួយ AirAsia ស្ថិតដក់ក្នុងចិត្តរបស់យើង ជាយូរមកហើយចាប់តាំងពី ការបង្កើតដំណើរការ អាជីវកម្មរបស់យើងតាំងពីដំបូង។ ទស្សនៈវិស័យវែងឆ្ងាយដែលយើងអាចកើនបន្ថែមពីវិស័យដឹកជញ្ជូនអ្នកធ្វើដំណើររយៈពេល ១៥ឆ្នាំ របស់ក្រុមហ៊ុន AirAsia វានឹងជួយយើងខ្ញុំយល់ដឹង កាន់តែប្រសើរចំពោះទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងសម្របខ្លួនយ៉ាងឆាប់រហ័សដើម្បីផ្ដល់នូវតម្លៃពិតជាក់ស្ដែងជូនអតិថិជន។ ក្ដីសុបិនរបស់យើងខ្ញុំ គឺត្រូវជួយអ្នកធ្វើដំណើរមកកាន់អាស៊ីប៉ាស៊ីហ្វិកឱ្យរកឃើញនូវអ្វីៗដែលអស្ចារ្យគួរធ្វើក្នុងតំបន់ ហើយយើងខ្ញុំពិតណាស់រំភើបរីករាយចំពោះឱកាសនេះ ដើម្បីអាចចែករំលែក ប្រភេទសេវាកម្មរបស់យើងខ្ញុំជូនអតិថិជនបន្ថែមទៀត។
កីឡាប្រមាណ ៣៨ប្រភេទនិងចំនួនសរុប ៤០៥វិញ្ញាសា នឹងត្រូវប្រកួតសម្រាប់ស៊ីហ្គេមឆ្នាំនេះ ដោយមានការចូលរួមពីអត្តពលិកទាំង ១០ប្រទេសតំបន់អាស៊ាន ចាប់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយពិធីបញ្ចប់បិទការប្រកួតត្រូវហ្នឹងថ្ងៃបុណ្យឯករាជ្យជាតិលើកទី៦០ របស់ប្រទេសម៉ាឡេស៊ីផងដែរ។
អគ្គនាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes មានប្រសាសន៍ថា «យើងខ្ញុំមើលឃើញនូវសក្ដានុពលដ៏សម្បើមពីដំណើរការក្រុមហ៊ុន Touristly ដែលបំពេញបន្ថែមល្អឥតខ្ចោះសម្រាប់ការផ្ដល់ជូនសេវាកម្មធ្វើដំណើរមានស្រាប់របស់ AirAsia ។ អតិថិជនរបស់យើងនឹងមានជម្រើសច្រើនក្នុងការជ្រើសរើសពីសកម្មភាពរាប់ពាន់ នៅពេលពួកគេទិញសំបុត្រយន្តហោះ ហើយវានឹងនាំឱ្យយើងឈានមួយជំហានទៀតក្នុងការបម្រើសេវាកម្មអាកាសចរណ៍ឌីយីថល One-Stop ក្លាយជាការពិត»។
កាលពីខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុន Touristly បានឈានមួយកម្រិតជោគជ័យដោយទទួលបានការវិនិយោគជុំដំបូង (Pre-Series A) ពីក្រុមហ៊ុនសាជីវកម្ម Tune Group តាមរយៈក្រុមហ៊ុនវិនិយោគផ្សងព្រេង Tune Labs សម្រាប់អាជីវកម្ម startup ដែលក្រុមហ៊ុននេះដឹកនាំដោយលោក Fernandes លោក Datuk Kamarudin Meranun និងលោក Lim Kian Onn ។
Touristly ជាប្រភេទក្រុមហ៊ុន startup មួយក្នុងចំណោមពីរក្រុមហ៊ុនត្រូវបានជ្រើសរើសតំណាងប្រទេសម៉ាឡេស៊ីរបស់បណ្ដាញសហគ្រិន Pitch@Palace កាលពីខែមិថុនា ឆ្នាំ2016 ដើម្បីតំណាងប្រទេសខ្លួនសម្រាប់ចូលរួមបណ្ដាញសហគ្រិន Pitch@Palace Global ដែលបានប្រារព្ធនៅឯរាជវាំង St James Palace ក្រុងឡុងដុង ចក្រភពអង់គ្លេស កាលពីខែធ្នូ ឆ្នាំ២០១៦៕