(ភ្នំពេញ)៖ សែលកាត នឹងបង្កើតកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ Super Data Race ដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយទាក់ទងទៅនិងយុទ្ធនាការ #LightUpKH នៅរាជធានីភ្នំពេញ ថ្ងៃទី២៩មេសា ម៉ោង ២រសៀល នៅតារាងបាល់ 3G ដែលរំពឹងថាអាចនឹងទាក់ទាញអ្នកចូលរួមប្រកួតប្រមាណជាង១,០០០នាក់ ដែលកម្មវិធីនេះ តំរូវឲ្យបេក្ខជនបំពេញបេសកម្មតាមគោលដៅនានា ជាមួយបទពិសោធឌីជីថលតាមរយៈ Super Data Race app ដែលអ្នកទាំងអស់អាចទាញយក បានដោយឥតគិតថ្លៃ ក្នុង Google Play Store និង Apple Store។
App ដែលត្រូវប្រើសម្រាប់ការប្រកួតនេះនឹងបង្ហាញពីទីតាំងនៃបេសកម្មតាមគោលដៅនិមួយៗ និងសកម្មភាពដែលបេក្ខជនត្រូវបំពេញ ដើម្បីទៅគោលដៅបន្តបន្ទាប់រហូតដល់គោលដៅចុងក្រោយ។ មិនតែប៉ុណ្ណោះ Super Data Race App អាចភ្ជាប់ជាមួយបណ្តាញសង្គមហ្វេសប៊ុក ដូចច្នេះអ្នកអាចចែករំលែកសកម្មភាពនៃបេកកម្មរបស់អ្នកទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារដើម្បីតាមដាន ហើយ App នេះត្រូវបានបង្កើតដោយ លោក អ៊ា អ៊ុយ ដែលប្រើជាភាសាខ្មែរទាំងស្រុងដែលបង្ហាញពីការគាំទ្ររបស់ក្រុមហ៊ុនក្នុងការលើកស្ទួយទេពកោសល្យ និងភាពប៉ិនប្រសប់របស់យុវជនខ្មែរ។
ប្រាក់សុទ្ធ៥,០០០ដុល្លារ ម៉ូតូ Zoomer X និង iPhone 7 ពណ៌ក្រហម កំពុងរង់ចាំម្ចាស់ជ័យលាភីកំពូលទាំងបីដែលបំពេញ បេសកម្មបញ្ចប់និងមកដល់គោលដៅចុងក្រោយមុនគេហើយអ្នកមកដល់ ១០នាក់ បន្ទាប់ក៏នឹងទទួលបានគម្រោងអ៊ីនធើណិតប្រើពេញមួយឆ្នាំឥតគិតថ្លៃផងដែរ។ លើសពីនេះទៀត ក្រោយពីការប្រកួតបញ្ចប់ក៏មានកម្មវិធីជប់លៀងនិងការប្រគំតន្ត្រីដោយមានការចូលរួមពី កញ្ញា រ៉េត ស៊ូហ្សាណា និងការសម្ពោធយុទ្ធនាការ #LightUpKH របស់ក្រុមហ៊ុន ដែលនាំមកជូនដោយ សែលកាត សម្រាប់បេក្ខជនចូលរួមទាំងអស់ផងដែរ។
កម្មវិធីនេះ គឺរៀបចំឡើងដើម្បីអបអរសាទរដល់ការកែលម្អបណ្ដាញសេវាសែលកាត ដែលមានអង់តែន 4G ថ្មីរាប់ពាន់ត្រូវបានដំឡើងរួចរាល់ទូទាំងប្រទេស ក៏ដូចជាការអភិវឌ្ឍន៍អង់តែន 3G ដើម្បីបង្កើនគុណភាពទាំងសេវាគ្របដណ្ដប់ និងល្បឿនផងដែរ។ តាមរយៈការកែលម្អទាំងនេះ សែលកាត នឹងផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាអ៊ីនធើណិតល្បឿនលឿនដែលមិនធ្លាប់មាន ព្រមទាំងសេវាគ្របដណ្ដប់ដ៏ធំទូលាយបំផុតផងដែរនៅកម្ពុជា។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានឲ្យដឹងថា «សែលកាត ផ្តោតសំខាន់លើទស្សនវិស័យរបស់ខ្លួន ក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតទូរស័ព្ទតម្លៃសមរម្យ ដល់ប្រជានជនកម្ពុជាទាំងអស់ ហើយសែលកាត បានជំរុញការប្ដេជ្ញារបស់ខ្លួនតាមរយៈការវិនិយោគដ៏ធំបំផុតលើបណ្ដាញសេវាក៏ដូចជាការផ្ដល់ជូននូវអត្ថប្រយោជន៍ល្អបំផុតដូចជាសេវាដូរលុយអស្ចារ្យ $1=$100 គម្រោង Big Love $1=$250 និងនៅមានច្រើនជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ»។
ប្រសិនបើអ្នកមិនទាន់មានស៊ីមសែលកាតនៅឡើយទេ អ្នកអាចមកទទួលយកស៊ីមសែលកាតដោយឥតគិតថ្លៃ នៅការិយាល័យសែលកាត។ក្រុមការងារយើងនឹងជួយពន្យល់បន្ថែមពីការចូលរួម។សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតនេះ លោកអ្នកអាចស្វែងរកបាននៅទំព័រហ្វេសប៊ុកសែលកាត។ អ្នកទាំងអស់អាចចូលរូម Super Data Race ដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះក៏ទទួលបានវត្ថុអនុស្សាវរី #LightUpKH នៅថ្ងៃ២៩មេសា ម៉ោង២រសៀលផងដែរ៕