Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលក្រុងក្រចេះ ក្របួចបានជនពាក់ព័ន្ធគ្រឿងញៀន៣នាក់ នៅទីតាំងផ្សេងគ្នា ដកហូតម៉ាទឹកកក២កញ្ចប់

27-04-2017 10:26

(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ នៅទីតាំង២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំម៉ាទឹកកកចំនួន ២កញ្ចប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោក អ៊ីវ សុខរ៉ាន អធិការរងនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ ដំបូងកម្លាំងរបស់លោកឃាត់បានជនសង្ស័យម្នាក់ ឈ្មាះ សាំង សាផង អាយុ៦៦ឆ្នាំ រស់នៅភូមិកន្រ្ទីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ដកហូតបានម្សៅក្រាមស ១កញ្ចប់ ថង់សម្រាប់រំលែកគ្រឿងញៀនចំនួន៧ សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទចំនួន៣គ្រឿង។

នៅថ្ងៃដដែលនោះ កម្លាំងនគរបាលក្រុងក្រចេះ ឃាត់ខ្លួនជនសង្ស័យចំនួន២ថែមទៀត នៅបន្ទុបលេខ៤០៣ ផ្ទះសំណាក់ លីហ្វុង រតនៈ ស្ថិតនៅសង្កាត់ក្រចេះ ជនសង្ស័យទី១.ឈ្មោះ ធឹម ចន្ធ អាយុ២២ឆ្នាំ លំនៅភូមិវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងទី២.ឈ្មោះ ហ៊ាត ចាន់ឌី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដកហូតបានម្សៅក្រាមសចំនួន ១កញ្ចប់ និងសម្ភារជក់គ្រឿងញៀនមួយចំនួន។

បច្ចប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចាត់ការតាមផ្លូវច្បាប់៕