(ភ្នំពេញ)៖ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទី១ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មី ទាំងអស់ដែលបានជាវស្រាបៀរអានឆ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍ របស់ខ្លួន រួមមានរង្វាន់ដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់ ទូរទស្សន៍ម៉ាក Sony Android ទំហំ ៥៥ អ៊ីញចំនួន១០ រង្វាន់ និងកាម៉េរាម៉ាក Sony ចំនួន ១០ រង្វាន់ ដែលកម្មវិធី ចាប់រង្វាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧។
ចំពោះគូស្វាមី ដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយ នូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។
គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលឈ្នះពាន់រង្វាន់ ផ្នែកគុណភាពជាបន្តបន្ទាប់ សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរ ពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុត សម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់ សម្រាប់អតិថិជនរបស់ខ្លួន។
សម្រាប់ឆ្នាំ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬដបចាប់ពី ២០ រហូតដល់ ៤៩កេស ទទួលបានសៀវភៅ កត់ចំណងដៃ ប៊ិច កាបូប ចាប់ពីរ ៤៩កេសឡើងទៅ នឹងទទួលបាន ប័ណ្ណផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ទូរទស្សន៍ម៉ាក Sony Android ទំហំ ៥៥ អ៊ីញ និងកាម៉េរាម៉ាក Sony ជាច្រើនរង្វាន់។
ជាពិសេសរាល់ការជាវ ចាប់ពី ១២០ កេសឡើង នឹងទទួលបានកញ្ចប់ ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ១យប់។ ការផ្តល់ជូននេះ សម្រាប់តែគូស្វាមីភរិយា១០០០ គូដំបូងប៉ុណ្ណោះ។
នៅមានការចាប់រង្វាន់ ចំនួនពីរលើកទៀត សូមប្រញាប់រួសរាន់ជាវស្រាបៀរ អានឆ័រ ដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ សូមទទួលយកភាពសប្បាយរីករាយ ពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ ជាមួយរសជាតិស្រទន់ នៃស្របៀរអានឆ័រ ព្រមទាំងឈ្នះ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi រហូតដល់៦០គូ៕
គូស្វាមីភរិយាថ្មីចំនួន ៣៥ គូ ដែលមានសំណាងបានឈ្នះរង្វាន់ មានឈ្មោះដូចខាងក្រោម៖