(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី៣នោះ មានអ្នកញៀនគ្រឿងញៀនចំនួន ៤៣២នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាលនានា ក្នុងនោះមានករណីថ្មី ៧៦នាក់ និងករណីចាស់ ៣៥៦នាក់។
របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៤៣២នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ៣៣៩នាក់, ញៀនប្រភេទអាភៀនចំនួន ៩៣នាក់។ ក្នុងនោះ មានបុរស៤០១នាក់ និងស្រី៣១នាក់។
ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖