(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា លោក វ៉ាន់ សារាយ កញ្ញា ឆេង សូរិយា កញ្ញា សំ ស្រីនីត និង លោក ពេជ្រ ប៊ុនសាយ៖
** ព័ត៌មានជាតិ (Cambodia News)
១៖ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ជួបគ្នាជាងពីរម៉ោង និយាយពីការពង្រីកមិត្តភាព និងការអភិវឌ្ឍ
២៖ គណបក្សប្រឆាំង សម្រេចកែប្រែលក្ខន្តិកៈប្រការ៤៧ថ្មីឡើងវិញ ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន ដោយមិនកំណត់រយៈពេលដូចមុនទេ
៣៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភា ជំរុញឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី ចូលបំភ្លឺជូនតុលាការ ដើម្បីកុំឱ្យជាន់ដាន លោក កឹម សុខា
៤៖ សមត្ថកិច្ចថៃ ជួយសង្រ្គោះពលករខ្មែរ ៦៥នាក់ ដែលមេខ្យល់ឃាំងទុកក្នុងអគារមួយ នៅផ្សារឥណ្ឌូចិន ស្រុកអារញ្ញព្រះថេប
៥៖ គ្រោះធម្មជាតិរន្ទះបាញ់ និងខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋអស់ជាង១ពាន់ខ្នង សម្លាប់មនុស្ស១២នាក់ នៅរយៈពេល៤ខែនេះ
៦៖ លិខិតមិត្តអ្នកអាន៖ តើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ហ៊ានចូលទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការឬអត់?
៧៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើតំណាងរាស្រ្តទាំងពីរមិនចូលនៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើសជាក់ស្តែង «បទបដិសេធក្នុងការចូលខ្លួន» តុលាការអាចចេញដីកាកោះហៅតំណាងរាស្រ្តបាន !
៨៖ អ្នកនាំពាក្យបក្សប្រឆាំង៖ ករណីលោកស្រី មូរ សុខហួរ និងលោក ឡុង រី ចូលបំភ្លឺ ឬមិនចូល គណបក្សសង្រ្គោះជាតិទុកសិទ្ធិឲ្យសាម៉ីខ្លួនជាអ្នកសម្រេច
៩៖ តារាសិចស៊ី ដេននី ខ្វាន់ រងការពិន័យរយៈពេល១ឆ្នាំ ពីក្រសួងវប្បធម៌ មិនឲ្យសម្ដែង និងមានសកម្មភាពអ្វីទាំងអស់ក្នុងសិល្បៈ
** ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ មិនខ្វល់ការព្រមានរបស់អាមេរិក» នៅថ្ងៃខួប៨៥ឆ្នាំកងទ័ពរបស់ខ្លួន!
២៖ ថ្ងៃខួប៨៥ឆ្នាំនៃកំណើតកងទ័ព កូរ៉េខាងជើង ប្រកាសទុកផ្លូវពីរឲ្យសហអាមេរិកជ្រើសរើស នោះគឺព្រមចុះចាញ់តាមផ្លូវនយោបាយ ឬចុះចាញ់ដោយសារសង្គ្រាម
៣៖ ប្រធានាធិបតី ដូណាល់ ត្រាំ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែរៀបចំដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរថ្មីបន្ថែមទៀតលើកូរ៉េខាងជើង
៤៖ នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង» មុនការទៅដល់នៃនាវាដឹកយន្តហោះចម្បាំង Carl Vinson!
៥៖ ទីបំផុតអាមេរិក សម្រេចដាក់ទណ្ឌកម្ម លើបុគ្គល២៧១នាក់ ជុំវិញការវាយប្រហារដោយអាវុធគីមី នៅប្រទេសស៊ីរី!
៦៖ FIFA កំពុងជួបវិបត្តិដៃគូឧបត្ថម្ភ មុនព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីចាប់ផ្តើមឆ្នាំក្រោយ