(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជាក្រោយពេលឡើងធ្វើជានាយករដ្ឋមន្រ្តីប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក និងភរិយា ព្រមទាំងគណៈប្រតិភូចាប់ពីថ្ងៃទី២៤ មកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាច្រើនជាមួយថ្នាក់ដឹកនាំស្ថានប័នកំពូលៗនៅកម្ពុជា ហើយការងារជាច្រើនត្រូវបានលើកយកមកពិភាក្សា។
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក ង្វៀន សួនហ៊្វុក បានដឹកនាំគណៈប្រតិភូរបស់ខ្លួនចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ហើយក៏បានអញ្ជើញជាសហអធិបតីភាពក្នុងពិធីចុះហត្ថលេសាលើពិធីសារចំនួន៤ផងដែរ។
ខាងក្រោម គឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក នៅកម្ពុជា ព្រមទាំងលទ្ធផលនៃជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលក្រសួងការបរទេសកម្ពុជា ទើបនឹងចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ៖