(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរអាកាសចរស៉ីវិល ហុងកុងសម្រេចបន្ថែមជើងហោះហើរ៧ជើង បន្ថៃមទៀតក្នុង១សប្តាហ៍ ធ្វើឲ្យចំនួនជើងហោះហើរបានកើនពី២១ជើងក្នុង១សប្តាហ៍ ដល់២៨ជើងក្នុង១សប្តាហ៍។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងកំណេីនអ្នកធ្វេីដំណើរផ្លូវអាកាសតាមជេីងហោះហេីរ ដែលមានការកើនឡេីងជាលំដាប់ មកកាន់កម្ពុជា។
លោក ម៉ៅ ហាវណ្ណាល់ ចាត់ទុកថា ការបន្ថែមជើងហោះហើរនេះ ជាការសម្រេចសមិទ្ឋិផលថ្មីមួយទៀតក្នងការអនុវត្តនូវគោលនយោបាយ បើកចំហរជើងមេឃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕