(សៀមរាប)៖ នៅរសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៧នេះ នឹងមានពិធីប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាបថ្មី ដោយលោកឧត្តមសេនីយ៍ទោ សត ណាឌី ត្រូវចូលនិវត្តន៍ ហើយជំនួសដោយលោក ហ៊ូ វណ្ណី ស្នងការរងទទួលផែន ភ័ស្តភា និងហិរញ្ញវត្ថុ។

ការផ្លាស់ប្ដូរនឹងត្រូវធ្វើឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់។

លោក ហ៊ូ វណ្ណី ដែលត្រូវបានតែងតាំង ជាស្នងការ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានប្រាប់ Fresh News យ៉ាងខ្លីថា ពិតជាមានការផ្លាស់ប្តូរមែន តែចាំប្រកាសជាផ្លូវការសិន៕


លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការចាស់ដែលត្រូវចូលនិវត្តន៍