(ភ្នំពេញ)៖ ក្រុមហ៊ុន ស្មាតហ្វូនខ្នាតអន្តរជាតិ និងជាម្ចាស់តំណែងលេខ១ លើប្រាក់ចំណេញ Android ស្មាតហ្វូន Huawei ប្រកាសដាក់ប្រធានបទ ក្តៅ «ថ្ងៃ & យប់ (Day & Night)» សម្រាប់វគ្គជម្រុះ សប្តាហ៍ទី១ នៃកម្មវិធីប្រកួតថតរូប «HuaweiProConestIII»។
សម្រាប់ប្រធានបទ «ថ្ងៃ & យប់ (Day & Night)» នេះ ទទួលរូបថតចាប់ពីថ្ងៃចន្ទទី២៤ ដល់២៧ ខែមេសា ដោយចុច Link ទីនេះ ដើម្បីផ្ញើររូបថត : https://goo.gl/LFYbZr ។ បេក្ខជនត្រូវចាំលេខ ID របស់ខ្លួន ដើម្បីបំពេញក្នុងតារាង Submit ខាងលើ ហើយដើម្បីឆែកលេខ ID សូមចុចទីនេះ៖ https://goo.gl/VthzYC ។ បេក្ខជនដែលមិនមានលេខ ID មិនអាចចូលរួមវគ្គនេះបានទេ។ បេក្ខជនអាក់ខាន មិនបានចូលរួមប្រធានបទ ណាមួយនៃវគ្គជម្រុះ នឹងត្រូវលុបឈ្មោះចេញពីការប្រកួត ដោយស្វ័យប្រវត្តិ។ រៀងរាល់សប្តាហ៍ បេក្ខជនត្រូវបានជម្រុះចេញពីកម្មវិធី ដូច្នេះបេក្ខជនទាំងអស់ ត្រូវព្យាយាមសម្រិតសម្រាំងរូបថតឲ្យបានល្អបំផុត តាមប្រធានបទ ដែលហួវៃ ជម្រាបជូន។
បេក្ខជនអាចថតរូបទីតាំង ណាមួយ Outdoor ពេលថ្ងៃមានពន្លឺគ្រប់គ្រាន់ មួយសន្លឹក និងពេលយប់១សន្លឹក ប្លង់ដូចគ្នា ឲ្យមានភាពទាក់ទាញ ដោយបង្ហោះរូបទាំងពីរ លើគណនី របស់ខ្លួន ដោយដាក់ជា Public (សាធារណៈ) និង Hastag #HUAWEIP10 #HUAWEIP10Plus #HUAWEIPROCONTESTIII។ សម្រាប់ ល័ក្ខខ័ណ្ឌ និងព័ត៌មានបន្ថែម ផ្សេងទៀត សូមចុចទីនេះ ៖ https://goo.gl/3wrgS2 និងទំនាក់ទំនងមកលេខ 069 72 82 28 (ម៉ោងបម្រើការងារ)។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា «កម្មវិធីថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល។ ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច!»។
រង្វាន់ជ័យលាភីក្នុងមួយសប្តាហ៍ រួមមាន ជើងកាមេរ៉ាដ៏ប្រណិតធំ (Huawei Original Big Tripod)១រង្វាន់, Huawei Mobile Wi-Fi ១រង្វាន់ជាមួយនឹងអ៊ិនធើណិត 20GB មានប្រសិទ្ធិភាព ២ ខែ ១រង្វាន់, Huawei Original Power Bank (10,000 mAh) ១រង្វាន់និង អាវយឺតស្រស់ស្អាតចំនួន៧រង្វាន់ ទៀតផងដែរ សរុប១០ រង្វាន់រៀងរាល់សប្តាហ៍ ។ ជាពិសេស បេក្ខជនអាចមានឱកាស ឈ្នះរង្វាន់ធំដំណើរកំសាន្តទៅឌូបៃ (លេខ១), Huawei P10 (លេខពីរ), Huawei P10 Lite (លេខបី) និងលិខិតសសើរមួយម្នាក់ សម្រាប់ផ្តាច់ព្រ័ត្រ។
លោក យុទ្ធូ បានបន្ថែមទៀតថា «ដូចដែលបានសន្យា ឥឡូវក្រុមហ៊ុនសម្រេចផ្តល់ជាដំណើរកម្សាន្ត ដ៏អស្ចារ្យមិនធ្លាប់មាន ពីមុនទៅកាន់ប្រទេសឌូបៃ សម្រាប់អ្នកមានសំណាងមួយរូបចុងក្រោយ។ អតិថិជនដែលប្រើប្រាស់ស្មាតហ្វូនគ្រប់ម៉ូដែល គ្រប់ម៉ាក (នាមសញ្ញា) អាចចូលរួមកម្មវិធីថតរូប ដើម្បីទទួលបាននូវបទពិសោធន៍ប្លែក ចំណេះដឹងក្នុងការថតរូប មិត្តភាព និងរង្វាន់ផ្សេងទៀតជាច្រើន សន្ធឹកសន្ធាប់។
គួរបញ្ជាក់ផងដែរថា ម៉ូដែលថ្មីៗ ដែលកំពុងលក់ដាច់ និងពេញនិយមក្នុងទីផ្សាររបស់ស្មាតហ្វូន ហួវៃ រួមមាន P9, P9PLUS, Mate 9, P9Lite, GR5 2017 (Standard Version), GR5 2017 (Premium Version)។ ឥឡូវ កំពូលអធិរាជស្មាតហ្វូនកាមេរ៉ាភ្លោះ ស៊េរីថ្មី Huawei P10 | P10 Plus ទទួលបានការកុម្ម៉ង់ទុកមុន យ៉ាងច្រើនលើសលុប។
កម្មវិធីប្រកួតថតរូប Huawei Pro Mode Contest III នេះ ស្មាតហ្វូន Huawei បានសហការជាមួយក្រុមហ៊ុន និងដៃគូសារព័ត៌មាន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងឲ្យការប្រកួត នេះកាន់តែគគ្រឹកគគ្រេងជាងមុន ៕