សូមបង្កើនការប្រុងប្រយ័ត្ន! ខ្យល់កន្រ្តាក់បន្តបោកបំផ្លាញផ្ទះពលរដ្ឋ ១០ខ្នងទៀតហើយ នៅស្រុកវាលវែង តែគ្មានអ្នកគ្រោះថ្នាក់ឡើយ
24-04-2017 17:39
(ពោធិ៍សាត់)៖ នៅមូលដ្ឋានភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ មានខ្យល់កន្ត្រាក់មួយមេ បានបោកបក់បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរបើកដំបូល និងរលំដេកដួល អស់ចំនួន១០ខ្នង ដែលការកើតមានគ្រោះធម្មជាតិនេះ ដាស់ស្មារតីដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច។
មន្រ្តីមូលដ្ឋានបានបញ្ជាក់ថា ប្រជាពលរដ្ឋម្ចាស់ផ្ទះដែលរងការខូចខាតទាំងនោះ រួមមាន៖
១៖ ឈ្មោះ កង មាន របើកដំបូលក្បឿង និងសំយ៉ាបមុខ
២៖ ឈ្មោះ ឡុង សំណាង បាក់រលំទាំងស្រុង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ
៣៖ ឈ្មោះ ផុន បុល របើកដំបូលក្បឿង រលំផ្ទះបាយទាំងស្រុង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ
៤៖ ឈ្មោះ នៅ ជឿន របើកដំបូលស័ង្កសី
៥៖ ឈ្មោះ មីន ញ៉ របើកដំបូលស័ង្កសី
៦៖ ឈ្មោះ សួង សុង របើកដំបូលក្បឿងស៊ីប្រូ
៧៖ ឈ្មោះ សួង គា របើកដំបូលស័ង្កសី និងរលំផ្ទះបាយ
៨៖ ឈ្មោះ ព្រំ ផន បាក់រលំទាំងស្រុង ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ
៩៖ ឈ្មោះ សុខ រិន របើកដំបូលស័ង្កសី។
មន្រ្តីដដែលបានបន្តថា ខណៈនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងសហការគ្នាចុះជួយរុះរើសម្ភារ នានាជាមួយ ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងត្រៀមសាមគ្គីគ្នាជួយជួសជុលផ្ទះ ជូនពួកគាត់ឡើងវិញផងដែរ៕