(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ថ្មីៗ នេះ បានសម្រេចផ្តល់ថវិកាចំនួន ៥០,២៥៦ដុល្លារអាមេរិក (ប្រាំម៉ឺនពីររយហាសិបប្រាំមួយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន ១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៤៩គ្រួសារ ស្មើនឹងមនុស្ស ១,៧៧៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងភូមិចំនួន ៦ ឃុំចំនួន ៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាត ពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១០៥អណ្តូង ដែលបានជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលខ្វះខាតទឹកប្រើប្រាស់ បានរាប់ពាន់គ្រួសារ៕