(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ ក្រោមមូលបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ដំណើអញ្ជើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន។ នេះបើយោងតាមសេចក្តីប្រជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឥស្សរជនអមដំណើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន និងជំនួបរវាងថ្នាក់នាំអាស៊ាន ជាមួយតមណាងយុវជនអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ថ្នាក់នាំអាស៊ាន នឹងពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកដំកើនសន្តិភាព សន្តិសុខ និងវិបុលភាព ថែមទៀតសម្រាប់តំបន់ និងពិភពលោក។
ការកំណត់អាទិភាពកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងដំណើរវិវត្តសម្រាប់តំបន់ គឺជារបៀបវារៈរបស់អាស៊ាន ហើយក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ាន និងផ្តោតការយកចិត្តទុកដាក់ដល់បញ្ហាទើបកើតមានមួយចំនួនរួមមាន ស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក ដែលមានភាពមិនច្បាស់លាស់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖