(ភ្នំពេញ)៖ ស្រ្តីស្រស់ស្អាតម្នាក់ ជាបុគ្គលិកនៅមជ្ឈមណ្ឌលកំសាន្ត Rock ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្ដីវ័យក្មេង នៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកទាបភ្លឺថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចបន្ទប់ជួលជាន់ទី១ តាមផ្លូវលំក្រុម២៤ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ការកញ្ចប់ជីវិតរបស់ស្រ្តីរងគ្រោះខាងលើនេះ មិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដោយនៅពេលនេះសមត្ថកិច្ចកំពុងសួរនាំសាច់ញាតិជនរងគ្រោះ នៅឡើយ។
បើតាមសមត្ថកិច្ច ស្រ្តីរងគ្រោះឈ្មោះ ជា គឹមលី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលទី១ លេខ៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដុំដែក ឃុំស្រែធ្នង់ ស្រុកសូទនិគម ខេត្តសៀមរាប៕