Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៌មាន សម្រេចផ្ទេរសិទ្ធិ​ឱ្យមន្ទីរព័ត៌មាន​រាជធានី-ខេត្ត ជាអ្នក​ចេញលិខិត​បន្តអាជ្ញាបណ្ណ ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុង​មូលដ្ឋាន

24-04-2017 11:31

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នាថ្មីៗនេះ បានចេញលិខិតផ្ទេរសិទ្ធិជូន មន្ទីរព័ត៌មានរាជធានី-ខេត្ត មានសិទ្ធិពេញលេញ ក្នុងការចេញលិខិតបន្តអាជ្ញាបណ្ណជូនដល់គ្រប់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ អង្គការសារព័ត៌មាន ក្នុងក្របខណ្ឌដែនដីរាជធានី-ខេត្តរៀងៗខ្លួន។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

តាមសេចក្តីសម្រេចនេះ បានឱ្យដឹងថា ការបង់ពន្ធ ការបង់ថ្លៃសេវាសាធារណៈ និងការបង់ថ្លៃសេវាសោតទស្សន៍​របស់បណ្តាស្ថានីយ៍វិទ្យុ ទូរទស្សន៍ អង្គភាពប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានកាតព្វកិច្ចបង់ពន្ធតាមច្បាប់កំណត់នោះ ក៏ត្រូវបង់ចូលថវិការដ្ឋ តាមការិយាល័យផែនការ គណនេយ្យ និងហិរញ្ញកិច្ចនៃមន្ទីរព័ត៌មានរាជធានីខេត្ត នៅទីតាំងនោះ។

ខាងក្រោមជាសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន៖